“ទឹកចិត្តស្នេហាជាតិ បូកជាមួយនឹងអវិជ្ជា នាំទៅរកការបំផ្លាញជាតិ។”—ខឹម វាសនា
(2009-03-13__C-Tamoeun-D-Thmor-Koul-BB-PF-Part-2)

“បើអ្នកពិតជាស្រឡាញ់ អាណិតកូន ដាច់ខាតអ្នកត្រូវតែចូលរួមកសាងសង្គមថ្លៃថ្នូរទុកអោយពួកគេ។។—ខឹម វាសនា (Facebook status)

“មនុស្សច្រើនណាស់ដែលនិយាយថាអ្នកប្រព្រឹត្តខុសនឹងច្បាប់នៅស្រុកខ្មែរ ព្រោះបុគ្គលទាំងអស់នោះមិនខ្លាចច្បាប់ តែខ្ញុំមើលឃើញផ្ទុយទៅវិញថា អ្នកហ៊ានប្រព្រឹត្តខុសនឹងច្បាប់នៅស្រុកខ្មែរ គឺពីព្រោះតែច្បាប់ទាំងនោះ មិនគួរអោយខ្លាចទៅវិញទេ។។—ខឹម វាសនា (Facebook status)

“បើការធ្វើនយោបាយ បាននាំសំណាងដល់អ្នកនយោបាយ នោះគឺជាការកំពុងនាំរឿងអភព្វ មកអោយពលរដ្ឋ ម្ចាស់ប្រទេសហើយ។” —ខឹម វាសនា (Facebook status)

“ដើម្បីអភិវឌ្ឍន៍សង្គមមួយ ជាចាំបាច់ដំបូងបំផុត ត្រូវអភិវឌ្ឍន៍មនុស្ស ពីព្រោះមនុស្សនេះហើយ ជាអ្នកកសាងសង្គម ដើម្បីអភិវឌ្ឍន៍មនុស្ស អភិវឌ្ឍន៍ដំបូងដៃគេបំផុត
គឺផ្នត់គំនិត។” —ខឹម វាសនា (2006-04-23__Participation-Part-2)

“ភាពជាអ្នកដឹកនាំត្រូវមានជំហររឹង អ្វីដែលខ្លួនត្រូវឈរ ត្រូវឈរលើភាពច្បាស់ ភាពត្រឹមត្រូវ ហើយកុំខ្លាចគេថា តែមនុស្សដែលខ្លាចគេថាហើយ គ្មានធាតុជាអ្នកដឹកនាំទេ
ព្រោះអ្នកដឹកនាំ មិនត្រូវខ្លាចគេថាទេ ខ្លាចតែការពិចារណាខុស។” —ខឹម វាសនា (2006-04-16__Understanding-of-Some-Key-Terms-Live-Part-1)

“ដើម្បីអោយស្រុកមួយក្លាយទៅជាស្រុកសុីវីល័យ ឥតមានទៅរស់នៅក្រោមឆន្ទះរបស់បុគ្គល
ណាទេ ត្រូវមានវិធានការអោយមនុស្សទាំងអស់គ្នាមានការគោរពច្បាប់ ជាពិសេសគឺនាយករដ្ឋមន្រ្តីមុនគេបំផុត។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែ៦​ ឆ្នាំ២០១៥)

“ការងាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បច្ចប្យននេះ
គឺពន្យល់ប្រជាពលរដ្ឋ អោយយល់ ដើម្បីចូលរួមកសាងសុបិន្តរួម
ដែលជាផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នា ដោយកណ្តាប់ដៃ
របស់យើង ហើយដោយភាពភ្លឺស្វាង។”—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៦)

“បើអ្នកមិនចូលរួមធ្វើទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។ ------- បើអ្នកមិនចូលរួមទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។” —ខឹម វាសនា
(ផ្សាយផ្ទាល់ពីទីស្នាកការថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ via eRadio)

“គ្មានរដ្ឋាភិបាលណា ដឹកនាំប្រទេសរីកចម្រើន ដោយចោលការចូលរូមរបស់ប្រជាពលរដ្ឋឡើយ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦)

ខ្ញុំគ្រាន់តែជាតំណាងឆន្នះរបស់បងប្អូន បើខ្ញុំយល់មុនបងប្អូន ខ្ញុំយករឿងហ្នឹងមកនិយាយប្រាប់បងប្អូនទេ កុំមើលឃើញថាខ្ញុំផ្សេង បងប្អូនផ្សឹងហាស់ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង​” បើពួកយើងទាំងអស់គ្នាជាជនរងគ្រោះ ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំនោមជនរងគ្រោះ។ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៦ ខែ១២ ឆ្នាំ២០១៥)

“ដើម្បីបញ្ចប់វប្បធម៌ប្រជាភិថុតិដែលអ្នកនយោបាយខ្មែរ ធ្វើចំពោះប្រជាពលរដ្ឋខ្មែរ ការផ្តល់ចំណេះដឹងអោយប្រជាពលរដ្ឋគឺជារឿងខានមិនបានទាល់តែសោះ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៥)

“វាគ្មានរឿងអ្វីសំខាន់ថ្លៃថ្លានិងបន្ទាន់ជាងរឿងកសាងសង្គមថ្លៃថ្នូរទុកអោយកូនចៅជំនាន់ក្រោយ
របស់ពួកយើងទេ។
”  —ខឹម វាសនា (Facebook status)

“បើអំណាចប្រមូលផ្តុំទៅលើបុគ្គលណាមួយក្នុងប្រទេសនោះ នោះច្បាប់មិនអាចអនុវត្តន៍បានទៅលើគ្រប់មនុស្សបានឡើយ ជាពិសេសគឺបុគ្គលដែលមានអំណាចប្រមូលផ្តុំនោះឯង។” —ខឹម វាសនា (Facebook status)

“បញ្ហាធំជាងគេបំផុតនៅក្នុងស្រុកខ្មែរគឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ។” —ខឹម វាសនា (LDP online Radio)

“បើសភាវៈល្អមិនពង្រីកទីទេ នោះមានន័យថាអ្នកព្រមអោយសភាវ:អាក្រក់ត្រួតត្រាអ្នកហើយ ព្រោះសភាវ:អាក្រក់វាប្រឹងពង្រីកទីរបស់វាជារៀងរាល់ថ្ងៃ ដែលនៅទីបំផុតសភាវៈល្អពុំមានទីឈរឡើយ។—ខឹម វាសនា (Facebook status)

“ប្រជាធិបតេយ្យ គឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធិ
និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងដៃរបស់ប្រជាពលរដ្ឋ
ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធិ
និងអំណាចជាម្ចាស់របស់ប្រជាពលរដ្ឋជាអចិន្រ្តៃយ៍” —ខឹម វាសនា

“ដើម្បីអោយមានការផ្លាស់ប្តូរពិតប្រាកដ ដាច់ខាតត្រូវផ្លាស់ប្តូរខួរក្បាលរបស់ប្រជាពលរដ្ឋជាមុនសិន”​ ខឹម វាសនា

“នៅស្រុកខ្មែរ អ្នកបោកប្រាស់មិនខ្លាំងទេ តែមកពីប្រជាជននោះល្ងង់ខ្លាំងពេក។ ដើម្បីបញ្ចប់ការបោកប្រាស់នេះបាន មានតែបង្កើនសមត្ថភាពឲ្យប្រជាពលរដ្ឋតែមួយគត់។” —ខឹម វាសនា

“[...] ចង់ឲ្យខ្ញុំដាក់កាំភ្លើងធំចុះហែស..? សុំទោសអត់ដាក់ចុះទេ....កុំមកចង់លេងល្បិច.....” —ខឹម វាសនា