“អត្ថន័យពិតនៃការសុំទោស: ការសុំទោសពិតគឺដើម្បី លុបស្នាម របួសក្នុងចិត្តជនរងគ្រោះ ដែលរបួសនោះបង្ករឡើងដោយយើង។ ការសំខាន់ក្នុងន័យនេះ គឺនៅត្រង់ការបង្ហាញថាយើងមានការឈឺចាប់មិនចាញ់អ្នកដែល យើងបានធ្វើកំហុសលើនោះទេ ហើយយើងពិតជាមានបំណងកែខ្លួនឈប់ប្រព្រិត្តកំហុសនោះតទៅទៀតមែន។អ្នកត្រូវគិតអោយឃើញថាពាក្យសុំទោស មិនមានតំលៃលុបលាងការឈឺចាប់ក្នុងចិត្តមនុស្សដែលអ្នកបានធ្វើខុសចំពោះនោះ បានល្អដូចការដែលគេបានពាល់ត្រូវថា ព្រោះតែកំហុសនោះ អ្នកមានការឈឺចាប់មិនចាញ់ជនរងគ្រោះទេ៕”—ខឹម វាសនា |